នាយកដ្ឋានមុខងារ និងធនធាន
តួនាទី និងភារកិច្ច
នាយកដ្ឋានមុខងារ និងធនធាន មានតូនាទីជាសេនាធិការឱ្យអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃលើការផ្ទេរមុខងារ ធនធាន និងគាំទ្រការផ្តល់សេវារដ្ឋបាលនៅ រដ្ឋបាលថ្នាក់ក្រោមជាតិ។
- រៀបចំក្របខណ្ឌគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តិនានាសម្រាប់ការផ្ទេរមុខងារ និងធនធានឱ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ
- រៀបចំក្របខណ្ឌគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិ ព្រមទាំងយន្តការ បែបបទ និងនីតិវិធីនានាសម្រាប់គាំទ្រការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- សម្របសម្រួល និងគាំទ្រដល់ក្រសួង ស្ថាប័នក្នុងកិច្ចដំណើរការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ
- តាមដាន និងត្រួតពិនិត្យលើការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាបាននូវគោលការណ៍តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ
- សហការរៀបចំប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃលើការបំពេញមុខងារដែលបានផ្ទេរទៅ ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
- សិក្សា និងរៀបចំយន្តការសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ធ្វើការសម្រុះសម្រួល និងដោះស្រាយបណ្តឹងនានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- តាមដាន ត្រួតពិនិត្យ វាយតម្លៃ និងគាំទ្រលើយន្តការនៃការសម្រុះស្រួល និងដោះស្រាយពាក្យបណ្តឹងនានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- បំពេញភារកិច្ចផ្សេងៗទៀតដែលអគ្គនាយកដ្ឋានប្រគល់ឱ្យ។
លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ
កិច្ចប្រជុំប្រចាំខែរបស់មន្ត្រីបុគ្គលិកនៃនាយកដ្ឋានមុខងារ និងធនធាន