News Detail

កិច្ចប្រជុំពិភាក្សាជាមួយធនាគារជាតិនៃកម្ពុជា អំពីការតភ្ជាប់ទិន្នន័យរវាងប្រព័ន្ធបាគង និងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

Published Date: June 6, 2024

Resource: OWSO

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ លោកអ៊ឹង កែវរតនៈ ប្រធានស្តីទីនាយកដ្ឋាន មុខងារ និងធនធាន បានដឹកនាំក្រុមការងាររបស់នាយកដ្ឋាន ប្រជុំពិភាក្សាការងារបច្ចេកទេសជាមួយលោក អេង សុភា ប្រធាននាយកដ្ឋានសេវាធនាគារ តំណាងធនាគារជាតិនៃកម្ពុជា អំពីការតភ្ជាប់ទិន្នន័យរវាងប្រព័ន្ធបាគង និងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីអនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជំនាញបច្ចេកទេសសរុបចំនួន១៤រូប។
កិច្ចប្រជុំនេះ គោលបំណងបង្ហាញអំពីនីតិវិធីនៃការផ្តល់សេវារដ្ឋបាល នៅក្នុងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ និងពិភាក្សាអំពីនីតិវិធីនៃការបង់ប្រាក់ និងការផ្ទេរប្រាក់ពីការផ្តល់សេវាតាមប្រព័ន្ធធនាគារជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
   

Recently News