News Detail

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារលើការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង

Published Date: January 23, 2025

Resource: OWSO

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋាននៃនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល បានអមដំណើរ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំអន្តរក្រសួងជាមួយក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស.) នៅទីស្តីការក្រសួងព័ត៌មាន។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស.) ដើម្បីពិនិត្យលើវឌ្ឍនភាពការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលបានអនុវត្តកន្លងមកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕

Recently News