ព័ត៌មានលម្អិត

កិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្របច្ចេកទេសរបស់ក្រុមការងារធនាគារពិភពលោក ដើម្បីគាំទ្រការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា

ថ្ងៃចេញផ្សាយ: April 7, 2025

ប្រភព: OWSO

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំខេត្តសៀមរាប ទីស្តីការក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្របច្ចេកទេសរបស់ក្រុមការងារធនាគារពិភពលោក ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជានាយកគម្រោង ដោយមានការអញ្ជើញចូលរួមពីក្រុមការងារធនាគារពិភពលោក ដែលដឹកនាំដោយលោកស្រី Katelijn Van Den Berg ប្រធានក្រុមការងារ និងជាជំនាញការជាន់ខ្ពស់ផ្នែកបរិស្ថាននៃធនាគារពិភពលោក ព្រមទាំងថ្នាក់នាំ និងមន្ត្រីបុគ្គលិកពាក់ព័ន្ធនៃអង្គភាពគ្រប់គ្រងគម្រោងក្រសួងមហាផ្ទៃ រួមទាំងអង្គភាពអនុវត្តគម្រោង ក្រសួងបរិស្ថាន និងក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកពាក់ព័ន្ធ សរុបប្រមាណ ៤០រូប។
កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងដើម្បី៖
១. ពិនិត្យ និងពិភាក្សាវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងរបស់អង្គភាពគ្រប់គ្រងគម្រោង និងអង្គភាពអនុវត្តគម្រោង
២. ពិនិត្យ និងពិភាក្សាស្ថានភាពនៃការរៀបចំបោះបង្គោលផ្លូវចូលទីលានចាក់សំរាមក្នុងខេត្តកណ្តាល ព្រមទាំងស្ថានភាពចុងក្រោយនៃការបោះបង្គោលផ្លូវចូលទីលាននៅខេត្តសៀមរាប។
៣. ពិនិត្យ និងពិភាក្សាវឌ្ឍនភាពលើការងារផ្នែកកិច្ចលទ្ធកម្ម និងវឌ្ឍនភាពលើការពន្យាពេលអនុវត្តថវិកាPROBLUE TF។

ព័ត៌មានថ្មីៗ

មតិយោបល់