OWSM

Onw Windows Sevice Office (DMK)

តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ 12 ស.ស.រ ចុះថ្ងៃទី3០ ខែមិថុនា ឆ្នាំ 2០០8 ក្រសួងមហាផ្ទៃបានដាក់ចេញនូវប្រកាសលេខ 928 ប្រ.ក ចុះថ្ងៃទី12 ខែមិនា ឆ្នាំ2០០9 ស្តីពីការបង្កើតការិយាល័យច្រកចេញចូលតែមួយនៅបណ្តាក្រុង/ស្រុក/ខណ្ឌ។ ការបង្កើតឡើងនូវការិយាល័យច្រកចេញ-ចូលតែមួយថ្នាក់ក្រុង/ស្រុក/ខណ្ឌ មានគោលបំណងសំខាន់ដើម្បីពង្រីកវិសាលភាពសេវាកម្មដែលផ្តល់ដោយរដ្ឋបាលក្រុង/ស្រុក /ខណ្ឌ ឱ្យបានទូលំទូលាយតាមរយៈការប្រមូលផ្តុំសេវាកម្មទាំងអស់ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រុង/ស្រុក/ខណ្ឌ ដែលត្រូវផ្តល់ជូនអតិថិជននៅកន្លែងតែមួយ។ បុគ្គលិកបម្រើការងារនូវ ការិយាល័យច្រកចេញចូលតែមួយត្រូវបានបែងចែកជា ២. ផ្នែកគឺ ផ្នែកជួរមុខ និងផ្នែកជួរក្រោយ។ បុគ្គលិកនៅផ្នែកជួរក្រោយនេះជាមន្ត្រីបច្ចេកទេសជំនាញពីការិយាល័យនិមួយៗដែលបានផ្ទេរពីការិយាល័យផ្សេងៗ។ ផ្នែកជួរក្រោយជាផ្នែកទទួលរ៉ាប់រងសេវាកម្ម និងនីតិវិធីរដ្ឋបាលដែលត្រូវការពេលវេលាដើម្បីពិនិត្យបច្ចេកទេសដោយសហការជាមួយអង្គភាពការិយាល័យជំនាញនានានៃរដ្ឋបាលក្រុង /ស្រុក/ខណ្ឌក្នុងរយៈពេលមួយជាកំណត់។

បច្ចុប្បន្ននេះ ការិយាល័យច្រកចេញ-ចូលតែមួយ ផ្តល់សេវាលើ 17 វិស័យដូចខាងក្រោម៖

  1. វិស័យទេសចរណ៍
  2. ស័យវប្បធម៌
  3. វិស័យពាណិជ្ជកម្ម
  4. វិស័យសាធារណការ
  5. វិស័យឧស្សាហកម្ម
  6. វិស័យសំណង់
  7. វិស័យកសិកម្ម
  8. វិស័យសុខាភិបាល
  9. វិស័យអប់រំ
  10. វិស័យរ៉ែនិងថាមពល
  11. វិស័យបរិស្ថាន
  12. វិស័យការងារ
  13. វិស័យធម្មការនិងសាសនា
  14. ការងារអត្រានុកូលដ្ឋាន
  15. ការងារនីត្យានុកូលកម្ម
  16. ការងាររដ្ឋបាល
  17. ការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យដែលមិនទាន់ចុះបញ្ជី

បច្ចុប្បន្ននេះ លើវិស័យសុរិយោដី ការិយាល័យច្រកចេញចូលតែមួយ ស្រុក/ក្រុង មានសិទ្ធិត្រឹមតែការផ្តល់សេវាការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជីរ ឬប្លង់ទន់ប៉ុណ្ណោះ។ ប្រសិនបើ ប្រជាពលរដ្ឋចង់ស្នើសុំចុះបញ្ជីកម្មសិទ្ធិអចលនទ្រព្យលើកដំបូង ឬផ្ទេរកម្មសិទ្ធិអចលនវត្ថុ (ប្លង់រឹង) នោះអ្នកស្នើសុំត្រូវទៅដាក់ពាក្យស្នើសុំអង្គភាពច្រកចេញ-ចូលតែមួយ រាជធានី-ខេត្ត។ ដើម្បីដាក់ពាក្យស្នើផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជី ឬប្លង់ទន់ អ្នកស្នើសុំត្រូវមានឯកសារត្រៀមភ្ជាប់ដូចជា ÷

  1. ពាក្យស្នើរសុំ
  2. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនភាគីទាំងសងខាង (ថតចម្លង) ចំនួន 01 ច្បាប់
  3. សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ករណីរៀបអាពាហ៍ពិពាហ៍) ចំនួន 02 ច្បាប់
  4. ឯកសារបញ្ជាក់អត្តសញ្ញាណ (លីវ មេម៉ាយ ពោះម៉ាយ….) ចំនួន 01 ច្បាប់
  5. លិខិតទិញ-លក់ ឬប្រទានកម្ម ឬអំណោយ
  6. ឯកសារប្រវត្តិដី ចំនួន 01 ច្បាប់
  7. បង្កាន់ដៃបង់ពន្ធប្រថាប់ត្រាផ្ទេរសិទ្ធិកាន់កាប់។