News Detail
សិក្ខាសាលាផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីនីតិវិធីនៃការដោះស្រាយបណ្ដឹងតវ៉ា សំណើសំណូមពររបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធក្រោមក្របខ័ណ្ឌគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា
Published Date: February 6, 2025
Resource: OWSO

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ អង្គភាពគ្រប់គ្រងគម្រោង (PMU) ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីនីតិវិធីនៃការដោះស្រាយបណ្ដឹងតវ៉ា សំណើសំណូមពររបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ក្រោម ក្របខ័ណ្ឌគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា ដែលប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។
សិក្ខាសាលានេះ ដឹកនាំដោយ ឯកឧត្តម បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានគ្រប់គ្រងគម្រោង ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកានៃអង្គភាពគ្រប់គ្រងគម្រោង ក្រសួងមហាផ្ទៃ អង្គភាពអនុវត្តគម្រោង ក្រសួងបរិស្ថាន អង្គភាពអនុវត្តគម្រោង ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមការងារបច្ចេកទេសគាំទ្រការអនុវត្តគម្រោង (TSU) ខេត្តគោលដៅទាំង៥ រួមមាន ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបងសរុបចំនួន ៣៨រូប។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយដាក់ឱ្យអនុវត្តសេចក្ដីណែនាំស្ដីពីនីតិវិធី នៃការដោះស្រាយបណ្ដឹងតវ៉ា សំណើសំណូមពររបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ដែលក្រសួងមហាផ្ទៃ ទើបតែបានដាក់ចេញថ្មីៗនេះ និងពិភាក្សាអំពីទិសដៅការងារបន្ទាប់ក្នុងការអនុវត្តសេចក្ដីណែនាំនេះអោយមានប្រសិទ្ធភាព។