ព័ត៌មានលម្អិត

កិច្ចប្រជុំពិភាក្សាជាមួយធនាគារពិភពលោកអំពីស្ថានភាពនៃការអនុវត្តការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ

ថ្ងៃចេញផ្សាយ: May 23, 2024

ប្រភព: OWSO

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងធនាគារពិភពលោកអំពីស្ថានភាពនៃការអនុវត្តការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ នៅសាលប្រជុំខេត្តកំពត ទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំ និងមន្ត្រីធនាគារពិភពលោក (World Bank) លោកអនុប្រធាននាយកដ្ឋាន លោកប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជំនាញបច្ចេកទេសនៃនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សរុបចំនួន១៤រូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីស្ថានភាពនៃការអនុវត្តយន្តការច្រកចេញចូលតែមួយ ដូចជា
១. វឌ្ឍនភាពជាក់ស្តែងនៃការអនុវត្តការផ្តល់សេវាយន្តការច្រកចេញចូលតែមួយ នាពេលកន្លងមក
២. ភាពជោគជ័យ និងបញ្ហាប្រឈមនៃការអនុវត្តការផ្តល់សេវាយន្តការច្រកចេញចូលតែមួយ
៣. ការអភិវឌ្ឍន៍យន្តការច្រកចេញចូលតែមួយ តាមរយៈការផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល
៤. ផែនការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ការផ្តល់សេវាក្នុងរយៈពេល១-២ឆ្នាំខាងមុខ។

ព័ត៌មានថ្មីៗ

មតិយោបល់