ការចុះសិក្សាវាស់វែងរបៀងនៃផលប៉ះពាល់នៃផ្លូវចូលទៅកាន់ទីលានទុកដាក់សំរាម ក្នុងគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី១៣ និងទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារនៃអង្គភាពគ្របគ្រប់គម្រោងរបស់ក្រសួងមហាផ្ទៃ (PMU-MOI) ដឹកនាំដោយលោក នូវ និត អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន អគ្គនាយកដ្ឋានរដ្ឋបាល រួមដំណើរជាមួយក្រុមការងារនៃអង្គភាពអនុវត្តគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន (PIU-MPWT) បានចុះសិក្សាវាស់វែងរបៀងនៃផលប៉ះពាល់នៃផ្លូវចូលទៅកាន់ទីលានទុកដាក់សំរាម សម្រាប់អនុវត្តក្នុងគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា។
ការចុះសិក្សានេះ មានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្តកំពង់ស្ពឺ អភិបាលក្រុងច្បារមន តំណាងរដ្ឋបាលស្រុកសំរោងទង តំណាងមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ ប្រធានការិយាល័យភូមិបាលនៃរដ្ឋបាលស្រុកសំរោងទង មេឃុំ ប្រធានភូមិ និងអ្នកពាក់ព័ន្ធ សរុបប្រមាណ១៩រូប។
ក្រុមការងារអន្តរក្រសួង និងមន្ត្រីជំនាញបានចុះពិនិត្យផលប៉ះពាល់នៃផ្លូវចូលទៅកាន់ទីលានទុកដាក់សំរាម សម្រាប់អនុវត្តក្នុងគម្រោង ដែលមានទីតាំងស្ថិតនៅភូមិខ្វាន ឃុំខ្ចុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១). បានពិនិត្យស្ថានភាពជាក់ស្តែង ទៅលើទំហំផ្លូវដែលមានស្រាប់
២). បានកំណត់ព្រំដីនៅទីតាំងចាក់សំរាម និង
៣). បានពិនិត្យវាស់វែងផលប៉ះពាល់បឋមទៅលើការកែសម្រួលលើកំពស់ ពង្រីក និងកែសម្រួលទំហំផ្លូវបត់ចូលទៅកាន់ផ្លូវទីលានទុកដាក់សំរាម។
ជាមួយគ្នានេះ ក្រុមការងារអន្តរក្រសួង និងមន្ត្រីជំនាញថ្នាក់ខេត្តបានឯកភាពតាមសំណូមពរចំនួន២ រួមមាន៖
១). រៀបចំក្រុមការងារបច្ចេកទេសចុះវាស់វែងលម្អិតរួមគ្នាជាមួយក្រុមការងារនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍ សម្រាប់ត្រៀមចុះធ្វើការអង្កេតវាស់វែងលម្អិតទៅលើផ្លូវខាងលើ និង