ព័ត៌មានលម្អិត

ក្រសួងមហាផ្ទៃរៀបចំសន្និសីទសារព័ត៌មានស្តីពីការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ថ្ងៃចេញផ្សាយ: June 14, 2024

ប្រភព: OWSO

ក្រសួងមហាផ្ទៃរៀបចំសន្និសីទសារព័ត៌មានស្តីពីការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
…………………..
ក្រសួងមហាផ្ទៃ៖ នៅវេលាម៉ោង៣:០០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ នៃទីស្តីការក្រសួងមហាផ្ទៃ មានរៀបចំសន្និសីទសារព័ត៌មានស្តីពី“ការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ” ក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងលោកបណ្ឌិត ទូច សុឃ: អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ។
ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ អ្នកសារព័ត៌មានស្ថានីយ៍វិទ្យុ ទូរទស្សន៍ក្រសួងមហាផ្ទៃ និងអ្នកសារព័ត៌មាននៃស្ថានីយទូរទស្សន៍ និងកាសែតអនឡាញផ្សេងៗជាច្រើនរូបទៀត។
សន្និសីទសារព័ត៌មាននេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលសំខាន់ៗ និងវឌ្ឍនភាពការងារ ពាក់ព័ន្ធនឹងការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ព័ត៌មានថ្មីៗ

មតិយោបល់