News Detail

ឯកឧត្តម បួន ហេង អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបណ្ដឹង និងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត និងកម្មវិធីទូរសព្ទដៃ”មតិយើង”

Published Date: November 26, 2024

Resource: OWSO

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបណ្ដឹង និងព័ត៌មានផ្សេងៗរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត និងកម្មវិធីទូរសព្ទដៃ”មតិយើង” នៅសាលប្រជុំសាលារាជធានីភ្នំពេញ។
ពិធីនេះក៏មានការចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ឈាវ ណាក់ តំណាងអង្គការតម្លាភាព ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ និងប្រធានផ្នែកទាំងពីរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តចំនួន១០គោលដៅ សរុបចំនួន៥០រូប។

Recently News