News Detail

វគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុ នៃគម្រោងធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា

Published Date: June 7, 2024

Resource: OWSO

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម បួន ហេង អគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋានគណ:កម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រធានគ្រប់គ្រងគម្រោង និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចូល​រួមជា​គណ:ធិបតី​វគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុ នៃគម្រោងធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា នាសាលប្រជុំសាលាខេត្តព្រះសីហនុ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ឯម ភាព អភិបាលរងខេត្ត សមាជិក សមាជិកានៃអង្គភាពគ្រប់គ្រងគម្រោង (PMU) ក្រសួងមហាផ្ទៃ និងក្រុមការងារបច្ចេកទេសគាំទ្រការអនុវត្តគម្រោង (TSU) នៃខេត្តគោលដៅទាំង៥ រួមមានខេត្តកណ្តាល សៀមរាប កំពង់ស្ពឺ បាត់ដំបង និងខេត្តព្រះសីហនុ សរុបប្រមាណ២៤រូប។
នៅក្នុងសិក្ខាសាលានេះ មានការធ្វើបទបង្ហាញរបស់ក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោងដោយផ្តោតលើប្រធានបទចំនួន២ រួមមាន:
១. ការប្រើប្រាស់ថវិកាចំណាយប្រតិបត្តិការរបស់ (TSU)
២. ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់គម្រោង។
នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះដែរ ឯកឧត្តមប្រធានគ្រប់គ្រងគម្រោងបានផ្ដាំផ្ញើដល់ក្រុមការងារបច្ចេកទេសគាំទ្រការអនុវត្តគម្រោង (TSU) ខិតខំយកចិត្តទុកដាក់ស្ដាប់នូវបទបង្ហាញរបស់ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង (PMU) ជាពិសេសពាក់ព័ន្ធនឹងការប្រើប្រាស់ថវិកាចំណាយប្រតិបត្តិការរបស់ (TSU) ដើម្បីឲ្យការអនុវត្តគម្រោងមានភាពត្រឹមត្រូវ និងល្អប្រសើរ។

 

Recently News