ព័ត៌មានលម្អិត
វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងបុគ្គលិករបស់នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល
ថ្ងៃចេញផ្សាយ: March 1, 2025
ប្រភព: វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងបុគ្គលិករបស់នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល

វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងបុគ្គលិករបស់នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ខេត្តកំពត៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល បានរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងបុគ្គលិករបស់នាយកដ្ឋាន សរុបចំនួនប្រមាណ៥០រូប។ វគ្គបណ្ដុះបណ្ដាល ដឹកនាំដោយ ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន នៃគណ:កម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និងបុគ្គលិករបស់នាយកដ្ឋានលើការតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្តឱ្យកាន់តែល្អប្រសើរឡើង។ ទន្ទឹមនេះ នៅក្នុងវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពខាងលើនេះ ក៏មានការចូលរួមលើកជាយោបល់ និងមានមតិចូលរួមយ៉ាងផុលផុសផងដែរ។